គម្រោងជំនួយហិរញ្ញវត្ថុ អាចផ្ដល់ជំនួយដល់ជនរងគ្រោះដោយសារបទឧក្រិដ្ឋហិង្សា។ អ្នកអាចទទួលបានជំនួយដើម្បី បង់លើថ្លៃចំនាយនានាដូចជា៖
- ការពិគ្រោះយោបល់
- ចំណាយផ្នែកវេជ្ជសាស្ត្រ
- ការបាត់បង់ចំណូល
- ការគាំទ្រដទៃទៀតដែលនឹងជួយអ្នកជាសះស្បើយឡើងវិញ។
អ្នកអាចហៅទូរសព្ទទៅបណ្ដាញទូរសព្ទជំនួយនៃគម្រោងជំនួយហិរញ្ញវត្ថុ (Financial Assistance Scheme Helpline) ដើម្បី៖
- ទទួលបានជំនួយក្នុងការដាក់ពាក្យសុំជំនួយហិរញ្ញវត្ថុ
- ទទួលបានជំនួយលើឯកសារនានា និងភស្តុតាងដែលអ្នកនឹងត្រូវការ ព្រមទាំង
- ពិភាក្សាអំពីលទ្ធផលនៃការដាក់ពាក្យសុំ។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែផ្ទាល់មាត់ អ្នកអាចស្នើសុំអ្នកណាម្នាក់ដើម្បីហៅទូរសព្ទទៅបណ្ដាញទូរសព្ទជំនួយសម្រាប់អ្នក និងស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់។
អ្នកអាចហៅទូរសព្ទទៅបណ្ដាញទូរសព្ទជំនួយតាមលេខ 1800 161 136។
បណ្ដាញទូរសព្ទជំនួយបើកម៉ោង 8:30 ព្រឹក-5:30 ល្ងាច ថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ លើកលែងតែថ្ងៃឈប់សម្រាកសាធារណៈ។
សិទ្ធិទទួលបាន
អ្នកអាចដាក់ពាក្យសុំទៅគម្រោងនេះ ប្រសិនបើអ្នករងរបួសដោយសារបទឧក្រិដ្ឋហិង្សានៅរដ្ឋវិចថូរៀ។ រឿងនេះអាចជារបួសផ្នែករាងកាយ ឬរបួសផ្លូវចិត្ត ឬភាពតក់ស្លុត។
អ្នកត្រូវតែរាយការណ៍បទឧក្រិដ្ឋទៅប៉ូលិស (លុះត្រាតែអ្នកមាន កាលៈទេសៈពិសេស សម្រាប់ការមិនរាយការណ៍ទៅប៉ូលិស)។ ជនល្មើសមិនត្រូវការទទួលរងការចោទប្រកាន់ ឬការដាក់ទោសទេ។
អាស្រ័យលើអ្វីដែលបានកើតឡើង អ្នកអាចមិនត្រូវបានគេដាក់ក្នុងចំណាត់ថ្នាក់ជាជនរងគ្រោះ ចម្បង បន្ទាប់បន្សំ ឬ ជនរងគ្រោះពាក់ព័ន្ធទេ។
អ្នកជាជនរងគ្រោះ ចម្បង ប្រសិនបើ៖
- បទឧក្រិដ្ឋត្រូវបានប្រព្រឹត្តប្រឆាំងទល់នឹងអ្នក
- អ្នកជាកុមារដែលបានឃើញ បានឮ ឬបានប៉ះពាល់ទៅនឹងបទឧក្រិដ្ឋ ឬ
- អ្នកត្រូវបានរងរបួសក្នុងការព្យាយាមសង្គ្រោះជនរងគ្រោះម្នាក់ទៀត បញ្ឈប់បទឧក្រិដ្ឋហិង្សា ឬការចាប់មនុស្សដែលបានប្រព្រឹត្តបទឧក្រិដ្ឋ។
អ្នកជាជនរងគ្រោះ បន្ទាប់បន្សំ ប្រសិនបើ៖
- អ្នកបានធ្វើជាសាក្សីលើបទឧក្រិដ្ឋ ឬ
- អ្នកត្រូវបានរងរបួសដោយសារអ្នកជាឪពុកម្ដាយរបស់កុមារដែលជាជនរងគ្រោះនៃបទឧក្រិដ្ឋមួយ។
អ្នកជាជនរងគ្រោះ ពាក់ព័ន្ធ ប្រសិនបើ៖
- អ្នកជាសមាជិកគ្រួសារជិតស្និទ្ធរបស់អ្នកណាម្នាក់ដែលបានស្លាប់ដោយសារបទឧក្រិដ្ឋហិង្សាមួយ ឬ
- អ្នកជាមនុស្សស្ថិតនៅក្នុងបន្ទុករបស់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់ដោយសារបទឧក្រិដ្ឋហិង្សាមួយ ឬ
- អ្នកបានស្ថិតនៅក្នុងទំនាក់ទំនងផ្ទាល់ខ្លួនជិតស្និទ្ធជាមួយមនុស្សជាទីស្រឡាញ់ដែលបានស្លាប់ដោយសារបទឧក្រិដ្ឋហិង្សាមួយ។
ឧទាហរណ៍មួយចំនួនអំពីបទឧក្រិដ្ឋនានាដែលត្រូវបានធានារ៉ាប់
រងដោយជំនួយហិរញ្ញវត្ថុ
- មនុស្សឃាដ
- ការបំពារបំពាន
- ការរំលោភ
- ការគំរាមសម្លាប់
- ចោរកម្ម
- របួសបណ្ដាលមកពីធ្វេសប្រហែស
- ការបើកបរមានពិរុទ្ធ
- បទល្មើសផ្លូវភេទ
- បទល្មើសផ្លូវភេទផ្អែកលើរូបភាព
- ការឈ្លបចាប់
- ការចាប់ជំរិត
- ការឈ្លានពានផ្ទះ
ប្រភេទនៃបទឧក្រិដ្ឋដទៃទៀតអាចមានសិទ្ធិទទួលបានជំនួយហិរញ្ញវត្ថុ ប៉ុន្តែមិនត្រូវបានចុះក្នុងបញ្ជីនៅទីនេះទេ។
គម្រោងនេះ មិន ធានរ៉ាប់រងលើ៖
- បទល្មើសនៃការខូចខាតទ្រព្យសម្បត្តិ
- ការបំពានលើដីកាអន្តរាគមន៍ លុះត្រាតែវាពាក់ព័ន្ធនឹងអំពើហិង្សា។
អ្វីខ្លះដែលអ្នកអាចទទួល
ស្ថានភាពរបស់មនុស្សម្នាក់ៗគឺខុសគ្នា។ ចំនួនប្រាក់ដែលយើងអាចបង់ឱ្យ និងប្រភេទនៃវត្ថុនានាដែលយើងបង់ឱ្យនឹងអាស្រ័យទៅលើ៖
- អ្នកជាជនរងគ្រោះប្រភេទ – ចម្បង, បន្ទាប់បន្សំ ឬជនរងគ្រោះ ពាក់ព័ន្ធ
- បទឧក្រិដ្ឋត្រូវបានប្រព្រឹត្តប្រឆាំងទល់នឹងអ្នក
- របួសនានាដែលអ្នកបានឈឺចាប់។
ជនរងគ្រោះ ចម្បង អាចទទួលបានរហូតដល់ $60,000 (ដែលអាចកើនឡើងប្រចាំឆ្នាំសម្រាប់ការកំណត់សន្ទស្សន៍) និងការបង់ប្រាក់ពិសេសណាមួយ។
អ្នកអាចមានសិទ្ធិទទួលបានការបង់ប្រាក់ពិសេសរហូតដល់ $25,000 ក្នុងការទទួលស្គាល់ពីគ្រោះថ្នាក់ដែលអ្នកបានឈឺចាប់។ ការបង់ប្រាក់នេះអាស្រ័យលើប្រភេទនៃបទឧក្រិដ្ឋហិង្សា និងរបួសរបស់អ្នក។
ជនរងគ្រោះបន្ទាប់បន្សំ និងជនរងគ្រោះ ពាក់ព័ន្ធ អាចទទួលបានរហូតដល់ $50,000 (ដែលអាចកើនឡើងប្រចាំឆ្នាំសម្រាប់ការកំណត់សន្ទស្សន៍)។
សេវានានាដែលបានធានារ៉ាប់រង
ជនរងគ្រោះទាំងអស់អាចដាក់ពាក្យសុំសម្រាប់៖
- វគ្គ ពិគ្រោះយោបល់ ពិអ្នកចិត្តសាស្ត្រដែលបានចុះបញ្ជី អ្នកពិគ្រោះយោបល់ដែលបានចុះបញ្ជី ឬបុគ្គលិកសង្គមកិច្ចសុខភាពផ្លូវចិត្តដែលបានទទួលស្គាល់ជាផ្លូវការ
- ចំណាយផ្នែកវេជ្ជសាស្ត្រ សមហេតុផល និង
- ចំណាយដទៃទៀត ដើម្បីជួយលើការជាសះស្បើយឡើងវិញរបស់អ្នក
នៅក្នុងកាលៈទេសៈលើកលែងមួយចំនួន។
ជនរងគ្រោះចម្បង ក៏អាចដាក់ពាក្យសុំសម្រាប់៖
- ការបាត់បង់ប្រាក់ចំណូល សម្រាប់រយៈពេលដល់ 2 ឆ្នាំ ក្រោយសកម្មភាពហិង្សា រហូតដល់ $20,000
- សម្លៀកបំពាក់ដែលបានខូចខាតឬបាត់បង់ ដោយសារបទឧក្រិដ្ឋ (នាឡិកា និងគ្រឿងអលង្កការមិនត្រូវបានធានារ៉ាប់រងទេ) ព្រមាទាំង
- វត្ថុសុវត្ថិភាពនានា ដែលត្រូវការដើម្បីធានាសុវត្ថិភាពជាបន្ទាន់របស់អ្នកដូចជា ឧបរកណ៍រោទិ៍សុវត្ថិភាព និងកាម៉ារ៉ា ទូរសព្ទចល័ត និងថ្លៃចំណាយក្នុងការផ្លាស់ប្ដូរទីកន្លែង។
ជនរងគ្រោះបន្ទាប់បន្សំ ក៏អាចដាក់ពាក្យសុំសម្រាប់៖
- ការបាត់បង់ប្រាក់ចំណូល នៅក្នុងកាលៈទេសៈលើកលែងមួយចំនួន។
ជនរងគ្រោះដែលពាក់ព័ន្ធ ក៏អាចដាក់ពាក្យសុំសម្រាប់៖
- ប្រាក់ដែលពួកគេបានទទួលពីមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងរយៈពេល 2 ឆ្នាំនៃការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់ពួកគេ និង
- ចំណាយដទៃទៀត ដោយសារតែការស្លាប់របស់មនុស្សជាទីស្រឡាញ់របស់ពួកគេ។
ជំនួយខ្លះនៃជំនួយទាំងនេះអាចត្រូវបានបង់ឱ្យភ្លាមៗ ខណៈពេលរង់ចាំយើងវាយតម្លៃលើការដាក់ពាក្យសុំរបស់អ្នក។
ជំនួយនេះចេញមកពីការបង់ប្រាក់សរុបរបស់អ្នក ហើយអាចមានរហូតដល់៖
- $5,000 សម្រាប់ចំណាយផ្នែកវេជ្ជសាស្ត្រ និងសុវត្ថិភាព
- $19,627 សម្រាប់ចំណាយបុណ្យសព
- 5 វគ្គនៃការពិគ្រោះយោបល់។
ថ្លៃចំណាយបុណ្យសពនានា
នរណាម្នាក់ក៏ដោយដែលបានបង់សម្រាប់ចំណាយបុណ្យសពរបស់មនុស្សណាម្នាក់ដែលបានស្លាប់ដោយសបទឧក្រិដ្ឋហិង្សាអាចដាក់ពាក្យសុំដើម្បីធានារ៉ាប់រងលើថ្លៃចំណាយបុណ្យសពនានា។
ចំណាយបុណ្យសពមិនរាប់ចូលទៅចំនួនប្រាក់អតិបរមាដែលមានសម្រាប់ជនរងគ្រោះចម្បង ជនរងគ្រោះបន្ទាប់បន្សំ ឬជនរងគ្រោះពាក់ព័ន្ធទេ។
ការធ្វើការដាក់ពាក្យសុំ
ប្រសិនបើអ្នកត្រូវការជំនួយក្នុងការដាក់ពាក្យសុំរបស់អ្នក អ្នកអាចស្នើសុំមេធាវី បុគ្គលិករឿងក្ដី ឬមនុស្សដែលទុកចិត្តដទៃទៀតបាន។ អ្នកនឹងត្រូវការបំពេញទម្រង់បែបបទមួយដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពជាអ្នកតំណាងដែលមានសិទ្ធិអនុញ្ញាតរបស់
អ្នក។
ក៏មានដែនកំណត់នៃពេលវេលានៅក្នុងការធ្វើការដាក់ពាក្យសុំផងដែរ។
មនុស្សពេញវ័យត្រូវតែដាក់ពាក្យសុំនៅក្នុងរយៈពេល៖
- 10 ឆ្នាំចាប់ពីពេលបទល្មើសផ្លូវភេទ ឬបទល្មើសអំពើហិង្សាគ្រួសារ ឬ
- 3 ឆ្នាំចាប់ពីពេលបទល្មើសហិង្សាដទៃទៀត។
មិនមានដែនកំណត់នៃពេលវេលាសម្រាប់កុមារទេ ប្រសិនបើបទល្មើសហិង្សាពាក់ព័ន្ធនឹងអំពើហិង្សាគ្រួសារ ឬការរំលោភបំពានកុមារ។ សម្រាប់បទឧក្រិដ្ឋដទៃទៀតទាំងអស់ កុមារត្រូវតែដាក់ពាក្យសុំនៅក្នុងរយៈពេល 3 ឆ្នាំនៃការចូលដល់គ្រប់អាយុ 18 ឆ្នាំ។
នៅក្នុងកាលៈទេសៈមួយចំនួន គម្រោងនេះប្រហែលជាអាចទទួលយកការដាក់ពាក្យសុំយឺតបាន។
តើអ្វីខ្លុះកើតឡើងក្រោយគម្រោងនេះធ្វើសេចក្ដីសម្រេចចិត្ត?
អ្នកនឹងទទួលសេចក្ដីជូនដំណឹងនៃសេចក្ដីសម្រេចជាលាយលក្ខណ៍អក្សរមួយក្រោយការវាយតម្លៃលើការដាក់ពាក្យសុំ
របស់អ្នក។
ប្រសិនបើអ្នកមិនយល់ស្របជាមួយនឹងសេចក្ដីសម្រេចទេ អ្នកអាចដាក់ពាក្យសះសម្រាប់ការពិនិត្យសើរើផ្ទៃក្នុងបាន។ ការនេះត្រូវតែបានធ្វើនៅក្នុងរយៈពេល 28 ថ្ងៃនៃសេចក្ដីសម្រេច។
ក្រោយអ្នកទទួលលទ្ធផលនៃការដាក់ពាក្យសុំរបស់អ្នកហើយ អ្នកប្រហែលជាចង់ផ្លាស់ប្ដូរជំនួយហិរញ្ញវត្ថុរបស់អ្នក ដែលរឿងនេះត្រូវបានគេស្គាល់ថាជា ការប្រែប្រួល។ ការប្រែប្រួលនេះអាចដោយសារកាលៈទេសៈរបស់អ្នកបានផ្លាស់ប្ដូរ ឬអ្នកត្រូវការការគាំទ្រតាមរបៀបខុសគ្នាមួយ។
ជនរងគ្រោះនៃបទឧក្រិដ្ឋដែលទទួលជំនួយហិរញ្ញវត្ថុពីគម្រោងនេះក៏អាចជ្រើសរើសដើម្បីទទួលសេចក្ដីថ្លែងទទួលស្គាល់ជំនួសមុខឱ្យរដ្ឋវិចថូរៀ ការទទួលស្គាល់ផលប៉ពាល់នៃបទឧក្រិដ្ឋ និងការសម្ដែងសមានចិត្តរបស់រដ្ឋ។
បណ្ដាញទូរសព្ទជំនួយជនរងគ្រោះបទឧក្រិដ្ឋ (Victims of Crime Helpline)
បណ្ដាញទូរសព្ទជំនួយនេះគឺបើកជារឿងរាល់ថ្ងៃចន្លោះម៉ោង 8 ព្រឹក–11 យប់។ ពេលអ្នកហៅទូរសព្ទ អ្នកអាច៖
- ទទួលបានដំបូន្មានអំពីការរាយការណ៍បទឧក្រិដ្ឋ
- ស្វែងរកសេវាកម្មដទៃទៀតដែលអាចជួយអ្នកx
- ទទួលបានព័ត៌មានអំពីដំណើរការតុលាការ។
ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាផ្ទាល់មាត់ អ្នកអាចស្នើសុំនរណាម្នាក់ឱ្យហៅទូរសព្ទទៅ
បណ្ដាញទូរសព្ទជំនួយជនរងគ្រោះបទឧក្រិដ្ឋ (Victims of Crime Helpline) សម្រាប់អ្នក ឬស្នើសុំអ្នកបកប្រែផ្ទាល់មាត់ម្នាក់។
ហៅទូរសព្ទទៅលេខ៖ 1800 819 817
Updated